Saturday, September 17, 2022

សម្តេច ហ៊ុន សែន បញ្ចេញនូវរឿងរ៉ាវ មួយចំនួនដែលមនុស្សភាគច្រើនមិនបាន ដឹង

 ដល់ពេលដែលត្រូវបញ្ចេញនូវរឿងរ៉ាវ

មួយចំនួនដែលមនុស្សភាគច្រើនមិនបាន

ដឹង។

ឯកឧត្តមកែវ បាភ្នំប្រធានគណៈស្រាវជ្រាវប្រវត្តិសាស្រ្តគណបក្សប្រជាជននិងជារដ្ឋមន្ត្រី

ប្រតិភូអមនាយករដ្ឋមន្ត្រីបានសរសេរ

សៀវភៅមួយក្បាលដែលមានចំនួន

៦០១ទំព័រ។


សៀវភៅនេះបានបញ្ចេញនូវរឿង

សម្ងាត់ប្រម៉ាន៧០ទៅ៨០ភាគរយដែល

មនុស្សភាគច្រើនមិនបានដឹងដែលខ្ញុំ

យល់ថាចាំបាច់ត្រូវបញ្ចេញឱ្យដឹងនា

ពេលនេះ។




ខ្ញុំកំពុងឱ្យបោះពុម្ភចំនួន៥មុឺនច្បាប់និង

ចាត់ចែងឱ្យមានការបកប្រែជាភាសារ

អង់គ្លេសដើម្បីឱយមិត្តភក្រ័បរទេសបាន

ផងដែរ។

ជូនភ្ជាប់ជាមួយនូវរូបភាពសៀវភៅ៕

ទិដ្ឋភាពស្ដែងៗ អគ្គិភ័យឆាបឆេះអគារកម្ពស់ ៤២ ជាន់មួយនៅចិន អណ្ដាតភ្លើងសន្ធោសន្ធៅយ៉ាងរន្ធ-.ត់!

 អគ្គិភ័យ​ដ៏​សន្ធោសន្ធៅ​មួយ​បាន​ឆាបឆេះ​អគារ​ដ៏​ខ្ពស់​សន្ធឹង​មួយនៅ​កណ្ដាល​ក្រុង Changsha ប្រទេស​ចិន បង្ក​ជា​អណ្ដាត​ភ្លើង​ក្រហម​ឆ្អៅ និង ផ្សែង​ខ្មៅ​ខ្មួលខ្មាញ់​យ៉ាង​រន្ធត់។

បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទូរទស្សន៍​ចិន CCTV បាន​ឱ្យ​ដឹង​ថា អគ្គិភ័យ​នេះ​ដែរ បាន​ឆាបឆេះ​លើ​អគារ​កម្ពស់ ៤២ ជាន់ ដែល​ជា​ការិយាល័យ​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​រដ្ឋ​របស់​ចិន។

ដោយឡែកក្រោយមក ខាង​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​ក៏​បាន​ធ្វើ​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​ពួកគេ ដោយ​បញ្ជាក់​ថា អគ្គិភ័យ​ឆេះ​អគារ​ដ៏​ខ្ពស់​នោះ ត្រូវ​បាន​ពន្លត់​បាន​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​បញ្ជាក់​ថា មាន​អ្នក​របួស ឬ ស្លាប់​នៅ​ឡើយ​នោះ​ទេ៕